រួមគ្នាយើងបានសន្យា ចំពោះទីក្រុងអូកឡិន និងសហគមន៍
សូមមកចូលរួមជាវត្តមាន
សូមសន្យាថែទាំខ្លួនយើង និងសហគមន៍យើង និងឃ្លាំមើលការពារគ្នាទៅវិញទៅមក។
ជម្ងឺរាលដាលពិភពលោកបានផ្តល់ពេលវេលាឲ្យយើងឈប់ ហើយសញ្ជឹងគិតនូវអ្វីដែលធ្វើឲ្យទីក្រុងរបស់យើងជាទីក្រុងដ៏ពិសេស។
វាគឺជាមនុស្ស ពាណិជ្ជករ ក្រុមគ្រួសារាប់ជំនាន់ តន្រ្តីករ អភិរក្សករ សិល្បករ។
វាគឺជាប្រវត្តិសាស្រ្តនៃជនអន្តោប្រវេសន្ត ស្ត្រីអាណានិគមជន សកម្មជនសង្គម។
វាគឺជាសម្បត្តិធម្មជាតិ ព្រៃឈើក្រហម ដីទួល ព្រែកតូចៗ ផ្លូវទឹក ព្រែកទីក្រុង។
វាគឺជាមរតក និងការប្តេជ្ញារក្សាវប្បធម៌ឲ្យរស់រវើក។
វាជាសេចក្តីយកចិត្តទុកដាក់ និងសេចក្តីគោរពរបស់ប្រជាជនដែលមានចំពោះគ្នាទៅវិញទៅ មក។
សូមបង្ហាញនូវសេចក្តីស្រឡាញ់ !
យើងគិតដល់សហគមន៍យើងដំបូងបង្អស់
នៅករណីដែលពិភពលោកចាប់ផ្តើមពង្រីកសារជាថ្មី ហើយពេលវេលាក៏ចាប់ផ្តើមដ៏លឿន សូមចាំនូវសន្យារបស់អ្នកចំពោះទីក្រុងអូកឡិន:
- គិតពីអូកឡិនមុនគេ:
- ទិញ ឧបត្ថម្ភពាណិជ្ជករប្រចាំតំបន់ ជាពិសេសពាណិជ្ជកម្ម ជនជាតិភាគតិច (ជនជាតិស្បែកខ្មៅ ជនជាតិដើម និងជនជាតិស្បែកផ្សេងៗ)
- ឧបត្ថម្ភពិធីបុណ្យ និងកម្មវិធីសហគមន៍
- ស្ម័គ្រចិត្ត ឬឧបត្ថម្ភអង្គការមិនយកកំរៃ
- លុតដំភាពអត់ធ្មត់ និងយកចិត្តទុកដាក់ចំពោះបុគ្គលឹកជួរមុខ នៅករណីដែលគេកំពុងតែសម្របសម្រួលទៅនិងវិធានការថ្មី។
- ចែកចាយភាពពេញចិត្ត ជាមួយនិងអ្នកដ៏ទៃ។
- កុំចោលសម្រាមនៅសួនកំសាន្ត មាត់ទន្លេ ឬតាមផ្លូវក្នុងភូមិ។
- ពាក់ម៉ាស និងរក្សាគម្លាត៦ហ្វីតពីគ្នា បើសិនជាអាចធ្វើបាន។
- លាងដៃជាញឹកញាប់ នៅផ្ទះបើសិនជាអ្នកឈឺ ហើយគោរពតាមការណែរនាំរបស់រដ្ឋាភិបាលរដ្ឋ និងតំបន់ ដើម្បីរក្សាសុវត្ថិភាព និងកាត់បន្ថយការឆ្លងរាលដាលរោគខូវិត១៩ នៅក្នុងសហគមន៍យើង។
ដកស្រង់ពី ការសន្យាសហគមន៍ ទស្សនកិច្ចទីក្រុងអូកឡិន Visit Oakland’s Community Pledge